ពាក្យសម្រាប់ក្រើនកឋិនទី១
ភន្តេបពិត្រព្រះគម្តែងសង្ឃដ៏ចម្រើនរីអង្គកឋិនទាននេះជារបស់លោកអ្នកពុទ្ធបរិស័ទ្ធសប្បុរសទាំងឡាយមាន
(...................)ជាប្រធានសុទ្ធសឹងតែជាពុទ្ធមាមិកជនប្រកបដោយបសាទសទ្ធានិងកុសល ជាអសង្ខារិកជ្រះថ្លាចំពោះគុណព្រះរតនត្រ័យទាំង៣បានបំពេញនូវបុញ្ញកិរិយាវត្ថុ
ចេះលៃលកយកធនធានដែលគ្មានខ្លឹមសារ ធ្វើឲ្យជារបស់មានខ្លឹមសារ
កប់ទុកក្នុងព្រះពុទ្ធសាសនាដើម្បីជាទ្រ
ព្យមត៌កសម្រាប់ប្រើប្រាស់ទៅក្នុងខាងមុខទៀត ក៏បានស្រុះស្រួលបបួលគ្នាផ្តួចផ្តើម បង្កើតជា អង្គកឋិនទាននេះឡើង ព្រមទាំងហែរហមជាឪឡារិកគគ្រឹកគគ្រេងតាមមាគ៌ាព្រះពុទ្ធសាសនាដើម្បីនឹងយកមកវេរប្រគេន ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សារអស់ត្រីមាសក្នុងទីវត្ត(............)នេះហាក់បីដូចជាសំពត់កោសេយ្យព័ស្រ្តអណ្តែតត្រសែតព្ធដ៏អាកាសវេហានភាល័យ ហើយធ្លាក់ចុះមកក្នុងកណ្តាលជំនុំសង្ឃជាសង្ឃទានស្មោះឥតមានចំពោះព្រះករុណាអង្គណាមួយឡើយ ។
ព្យមត៌កសម្រាប់ប្រើប្រាស់ទៅក្នុងខាងមុខទៀត ក៏បានស្រុះស្រួលបបួលគ្នាផ្តួចផ្តើម បង្កើតជា អង្គកឋិនទាននេះឡើង ព្រមទាំងហែរហមជាឪឡារិកគគ្រឹកគគ្រេងតាមមាគ៌ាព្រះពុទ្ធសាសនាដើម្បីនឹងយកមកវេរប្រគេន ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សារអស់ត្រីមាសក្នុងទីវត្ត(............)នេះហាក់បីដូចជាសំពត់កោសេយ្យព័ស្រ្តអណ្តែតត្រសែតព្ធដ៏អាកាសវេហានភាល័យ ហើយធ្លាក់ចុះមកក្នុងកណ្តាលជំនុំសង្ឃជាសង្ឃទានស្មោះឥតមានចំពោះព្រះករុណាអង្គណាមួយឡើយ ។
ហេតុនេះហើយបើព្រះករុណាអង្គណាមួយមានត្រ័យចីវរទុព្វលភាពដាច់ដាច មិនអាចប្រើប្រាស់បានទេ
ហើយចេះនូវអានិសង្ស ៥ ចាំនូវមាតិកា ៨ បលិពោធ ២ អានន្ថតាការៈ ២៤ អត្ថតាការៈ ១៧
អាចញ៉ាំងសង្ឃឲ្យត្រេកអរ ដោយកឋិនត្ថារកិច្ចបាន ក៏សូមមានសង្ឃដិកាឆ្លើយមកចុះ ព្រះសង្ឃនឹងអបលោកន៍សំពត់កឋិននេះដល់ព្រះករុណាអង្គនោះ
ដោយញ្ញាតិទុតិយកម្មវាចាក្រាលគ្រង់តទៅ៕
(ភិក្ខុទី
១ ប្រកាសចប់ហើយត្រូវឈប់បង្អង ២.៣នាទីសិន សឹមភិក្ខុទី ២ ប្រកាសសង្ឃតទៅទៀត)
ភន្តេ បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន
ខ្ញុំព្រះករុណាជាអ្នកតំណាងសង្ឃគ្រប់ព្រះអង្គ ក្នុងឪកាសនេះ
សូមពិតសង្ឃដិកាចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សូមទានជ្រាបៈ
យើងខ្ញុំទាំងអស់សុទ្ធតែមានត្រ័យចីវរសមល្មមគ្រប់គ្រាន់ប្រើប្រាស់ហើយ
ប៉ុន្តែតាមយោបល់របស់ខ្ញុំព្រះករុណាយល់ឃើញតែព្រះ (.................)
ទើបសមគួរនិងក្រាលគ្រងនូវសម្ពត់កឋិននេះ ដោយលោកជាអ្នកចេះ នូវនូវអានិសង្ស ៥
ចាំនូវមាតិកា ៨ បលិពោធ ២ អានន្ថតាការៈ ២៤ អត្ថតាការៈ ១៧
ហើយឆ្លៀតឆ្លាសក្នុងកឋិនត្ថារកិច្ច អាចញ៉ាំងសង្ឃឲ្យត្រេកអរបាន ។
ហេតុនេះហើយ បើព្រះសង្ឃគ្រប់អង្គយល់ឃើញថា
សមគួរដូចបកាសនវាចាដែលខ្ញុំព្រះករុណាបានថ្លែងមកនេះ ក៏សូមបញ្ចេញនូវ សុទ្ធសញ្ញាថា
សាធុ ឲ្យព្រមៗគ្រប់ព្រះអង្គទៅហោង ៕
បាលីសម្រាប់ក្រើនកឋិន
សុណាតុ
មេ ភន្តេ សង្ឃោ, ឥទំ សង្ឃស្ស កឋិនចីវរំ ឧប្បន្នំ, ។ យទិ សង្ឃស្ស បត្តកល្លំ, សង្ឃោ ឥមំ កឋិនចីវរំ, (ឥត្ថន្នាមស្ស) ភិក្ខុនោ ទទេយ្យ, កឋិនំ អត្ថរិតុំ
។ ឯកា ញ្ញាតិ, ។
សុណាតុ មេ ភន្តេ សង្ឃោ, ឥទំ សង្ឃស្ស កឋិនចីវរំ ឧប្បន្នំ, សង្ឃោ ឥមំ
កឋិនចីវរំ, (ឥត្ថន្នាមស្ស) ភិក្ខុនោ ទេតិ, កឋិនំ អត្ថរិតុំ យស្សាយស្មតោ ខមតិ, ឥមស្ស កឋិនចីវរស្ស, (ឥត្ថន្នាមស្ស) ភិក្ខុនោ ទានំ កឋិនំ អត្ថរិតុំ,
សោតុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ, ។ ទិន្នំ ឥទំ សង្ឃេន
កឋិនចីវរំ, (ឥត្ថន្នាមស្ស) ភិក្ខុនោ កឋិនំ អត្ថរិតុំ, ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី ឯវមេតំ ធារយាមិ, ៕
No comments:
Post a Comment