នមោ អរ- ហតោ
សម្មា- សម្ពុទ្ធស្ស មហេសិនោ
ខ្ញុំសូមបង្គំ ឆ្ពោះព្រះអរហន្ត សម្ពុទ្ធភគវន្ត កាលស្វែងរកធម៌
គឺពោធិញ្ញាណ ប្រសើរបវរ បានត្រាស់ដឹងធម៌ ដោយអរិយមគ្គ ។
នមោ ឧត្ត- ម
ធម្មស្ស ស្វាក្ខា តស្សេ- វ តេនិធ
សូមថ្វាយបង្គំ ព្រះធម៌ឧត្តម ដែលព្រះបរម សម្ពុទ្ធសម្តែង
ដោយប្រពៃពិត ប្រាកដជាក់ស្តែង ព្រះធម៌នោះឯង ទុកក្នុងសាសនា ។
នមោ មហា សង្ឃស្សា បិ វិសុទ្ធសី- ល ទិដ្ឋិនោ
សូមថ្វាយបង្គំ ព្រះសង្ឃប្រសើរ ដែលលោកបានធ្វើ ទិដ្ឋិនិងសីល
ឲ្យបានបរិសុទ្ធ ផុតចាកមន្ទិល គឺទិដ្ឋិសីល លោកស្អាតអស់ហើយ។
នមោ ឳមា- ត្យារទ្ធស្ស រតនត្តយ- ស្ស សាធុកំ
សូមថ្វាយបង្គំ ប្រជុំត្រ័យរ័ត្ន ប្រារព្ធដោយបទ មានបីប្រការ
ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃឈ្នះមារ ប្រសើរអស្ចារ្យ ថ្លឹងថ្លែងពុំបាន ។
នមោ ឳម- កាតី
តស្ស តស្ស វត្ថុ- ត្តយស្សាបិ
សូមថ្វាយបង្គំ ភ្ជុំវត្ថុបី ពិសេសពិសី ប្រសើរថ្កើនថ្កាន
ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃសព្វឋាន តេជៈកល្យាណ ដោយគុណគួរគាប់ ។
នមោ ការ- ប្បភាវេន វិគច្ឆន្តុ ឧបទ្ទវា
សូមថ្វាយបង្គំ ត្រ័យរ័ត្នសោភា ឧបទ្រពនានា ចូរវិនាសបាត់
ដោយអានុភាព បុណ្យជួយកំចាត់ ធ្វើក្តីវិបត្តិ ឲ្យស្ងាត់សូន្យទៅ ។
នមោ ការ- នុភាវេន សុវត្ថិ ហោ- តុ សព្វទា
សូមថ្វាយបង្គំ ត្រ័យរ័ត្នទាំងបី សូមសុខសួស្តី កើតសព្វវេលា
ដោយអានុភាព ធ្វើការវន្ទា គោរពបូជា ឆ្ពោះព្រះត្រ័យរ័ត្ន ។
នមោ ការ- ស្ស
តេជេន វិធិម្ហិ ហោ- មិ តេជវា
សូមថ្វាយបង្គំ ត្រ័យរ័ត្នសោភា
តេជៈចេស្តា ចូរមានដល់ខ្ញុំ
ក្នុងពិធីធ្វើ កិច្ចថ្វាយបង្គំ តេជៈបុណ្យធំ សូមកើតឡើងហោង ។
No comments:
Post a Comment